ការហ្វឹកហ្វឹនបុគ្គលិកបំណាច់ឆ្នាំ-២០២៤


31-Dec-2024

នៅថ្ងៃសុក្រទី២៧ ខែធ្នូ ២០២៤ ក្រុមការងារធនធានមនុស្ស (HR) និងផ្នែកធានាគុណភាព (QA) របស់ក្រុមហ៊ុន ខនហ្វីរេល បានរៀបចំវគ្គហ្វឹកហ្វឺនបុគ្គលិកដើម្បីរំលឹកឡើងវិញនូវចំណេះដឹងមួយចំនួនទាក់ទងនឹងប្រធានបទជាច្រើនដូចជាៈ សុវត្ថិភាពនៅកន្លែងការងារ តម្រូវការគុណភាពផលិតផល អនាម័យផ្ទាល់ខ្លួន បេសកកម្ម ចក្ខុវិស័យ ប្រវត្តិ បទបញ្ជាក្រុមហ៊ុន និង ជំនាញទន់។

នៅចុងបញ្ចប់នៃកម្មវិធី បុគ្គលិកទាំងអស់បានចូលរួមលេងល្បែងកំសាន្តយ៉ាងសប្បាយរីករាយ បែបចំណេះដឹងតាមរយៈប្រព័ន្ធអេឡិចត្រូនិច ដើម្បីទទួលបានរង្វាន់ផលិតផលលើកទឹកចិត្តពីខាងក្រុមហ៊ុនដៃគូ PPM។

Find out about us at:
Facebook: https://www.facebook.com/confirel
Telegram: https://t.me/confirel_kh
LinkedIn: https://www.linkedin.com/company/confirel
Website: https://confirel.com/en